សកម្ម​ភាព​​បំពាក់​​ដៃ​​ដល់​​បង​​ប្អូន​​ពិការ​​នៅ​​មន្ទីរ​ពេទ្យ​​សាកល​វិទ្យាល័យ​អន្តរជាតិ​ សែនសុខ​

facebookgoogle_pluslinkedinmail

Prosthetic hand give

ភ្នំពេញ​៖ មន្ទីរពេទ្យ​សាកលវិទ្យាល័យ​អន្តរជាតិ សែន សុខ នា​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៣ នេះ បានធ្វើ​ការផ្តល់ និង​ជូន​ដៃ​សិប្ប​និ​មិ្ម​តដល់​ប្រជាពលរដ្ឋ​ដែល​ពិការ​ដៃ មកពី​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ ដោយ​មិន​យកប្រាក់​ក្នុងន័យ​មនុស្ស​ធ៌​ម​។​

បងប្រុស លី សុខ​លាង អាយុ ៤០ មាន​ស្រុកកំណើត​នៅ​អូររាំងឪ បាន​រៀបរាប់ថា តាមពិត​ការពិការ​ដៃ​ខាងស្តាំ​ត្រឹម​ស្មា​របស់គាត់​នេះ គឺ​បណ្តាលមកពី​ជួប​ឧប្បទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍ មួយ ដែល​បណ្តាល​ឲ្យ​អការ​របួស​របស់គាត់​មាន​សភាព​ធ្ងន់ធ្ងរ​ពេក ទើប​រូបគាត់ និង​ក្រុមគ្រួសារ បានសម្រេច​ចិត្ត​ឲ្យ​គ្រូពេទ្យ​កាត់​ដៃ​ខាងស្តាំ​តែម្តងទៅ ហើយក៍​បាន​ពាក់​ដៃ​សិប្ប​និ​មិ្ម​ត​ជំនួស​រហូតមកដល់​ស​ព្វ​ថ្ងៃ ប៉ុន្តែ​ដៃ​សិប្ប​និមិត្ត​នោះ​ពុំ​កម្រើក​ចលនា​បាន​ដូច​ថ្មី​នេះ​ទេ​។ នេះ​បើ​គិត​មកដល់ពេលនេះ គឺមាន​រយៈពេល ៨ ឆ្នាំ ដែល​រូបគាត់​ជួប​ប្រ​ទៈ​ការ​ទុក្ខលំបាក​ក្នុងការ​ប្រកប​រប​ររ​ក​ស៊ី​ប្រចាំថ្ងៃ ក្រោយមក​មាន​អ្នកជិតខាង​ដែល​គេ​តែងតែ​តាមដាន​ព័ត៌មាន​ប្រចាំថ្ងៃ​តាម​វិទ្យុ និង​គេហទំព័រ​វរជន​ខ្មែរ ក៍​បានឃើញ​សេចក្តីជូនដំណឹង​របស់​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​អន្តរជាតិ សែន​សុខ ប្រកាសថា មានការ​ផ្តល់ជូន​ដៃ​សិប្បនិម្មិត​ដល់​ជនពិការ​ដោយ​ឥតគិតថ្លៃ ដែល​ត្រូវបាន​ធ្វើឡើង​នៅ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​អន្តរជាតិ​សែន​សុខ ពី​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក ទើប​រូបគាត់​បាន​ពឹងពាក់​អ្នកជិតខាង​ឲ្យ​ជួយ​ធ្វើការ​ទំនាក់ទំនង និង​ជួយ​ជូន​គាត់​មក​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​អន្តរជាតិ សែន​សុខ ដើម្បី​ទទួលបាន​ការបំពាក់​ដៃ​សិប្បនិម្មិត​នៅ​ព្រឹក​ថ្ងៃទី​១​មីនា​នេះ​។

បងប្រុស លី សុខ​លាង បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពី​ទទួល​ដៃ​សិប្បនិម្មិត​ភ្លាម គាត់​មានចិត្ត​សប្បាយរីករាយ​ជាខ្លាំង និង​អាចធ្វើ​អ្វីៗ​បាន​ដូចដើម​វិញ ដូចជាៈ យួរ​ទឹក សរសេរ បើក​ម៉ូតូ និង​អ្វីៗ​ជាច្រើន​ទៀត​។ ជាមួយគ្នានេះដែរ បងប្រុស លី សុខ​លាង ក៍បាន​ថ្លែងអំណរគុណ​ដ៍​ជ្រាលជ្រៅ​ដល់​គណៈ​គ្រប់គ្រង​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​អន្តរជាតិ​សែន​សុខ និង​គ្រូពេទ្យ​ទាំងអស់ ដែល​បានផ្តល់​ដៃ​សិប្បនិម្មិត​នេះ​ដល់​រូបគាត់​ដោយ​មិន​គិតថ្លៃ សូម​ជួបប្រទះ​តែ​សេចក្តីសុខ​គ្រប់ៗ​គ្នា​។​

កញ្ញា នួន ចាន់​រ៉ា អាយុ ៣០ ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ពោធិ៍​ថ្មី ឃុំ​ស្រែ​ត្រ​យៀន ស្រុក​កំពុងរោ​រ៍ ខេត្តស្វាយរៀង បាន​និយាយ​រៀប​ពី​ជីវិត​នៃ​ការពិការ​ដៃ​ខាងឆ្វេង​របស់​នាង​ថា ពីមុន​នាង​បាន​ចូល​បម្រើ​ការងារ​ជា​កម្មការិនី​រោងចក្រ​នៅ​ខេត្តស្វាយរៀង នៅពេលដែល​កម្មករ​រោងចក្រ​ទាំងអស់​បានចេញ​ពី​ធ្វើការ ក៍​បាននាំគ្នា​ឡើង​ជិះឡាន​ដឹក​កម្មករ​ត្រឡប់មកផ្ទះ​វិញ​ដូច​សព្វមួយដង ប៉ុន្តែ​ជា​អកុសល ស្រាប់តែ​ថ្ងៃមួយ នាង​ក៏បាន​ជួប​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​ដឹក​កម្មករ និង​រថយន្ត​មួយគ្រឿង​ទៀត​បើក​បញ្ច្រាស់ទិស​គ្នា ក្នុង​ល្បឿន​យ៉ាង​លឿន​វ៉ា​គេ​វ៉ា​ឯង ក៍​ជ្រុល​មក​បុក​គ្នា​រថយន្ត​ដឹក​កម្មករ​របស់​នាង​ពេញ​មួយ​ទំហឹង បណ្តាល​ឲ្យ​ដឹក​កម្មករ​ក្រឡាប និង​ជះ​កម្មករ​ដេក​រដូករណែល​ពេញ​ផ្លូវ និង​មាន​អ្នករងរបួស​ធ្ងន់​ស្រាល​ជាច្រើន​នាក់​ផងដែរ ជាពិសេស​បានធ្វើ​ឲ្យ​រូបនាង​ពិការ​ដៃ​ខាងឆ្វេង​ត្រឹម​ស្មា​ដល់​សព្វថ្ងៃ​បើ​គិត​ទៅ គឺ​វា​មាន​រយៈពេល​មួយឆ្នាំ​ហើយ​។ កញ្ញា​បាន​បន្តថា ក្រោយមក​នាង​បានទទួល​ព័ត៌មាន​តាម​កញ្ចក់​ទូរទស្សន៍​បាយ​ន្ត័ ប្រកាសថា មន្ទីរពេទ្យ​សាកលវិទ្យាល័យ​អន្តរជាតិ សែន​សុខ មានការ​ផ្តល់ជូន​ដៃ​សិប្បនិម្មិត​ដល់​ជនពិការ​ដោយ​ឥតគិតថ្លៃ ដែល​ធ្វើឡើង​នៅក្នុង​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​អន្តរជាតិ​សែន​សុខ ពី​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក ទើប​រូបនាង​បាន​ឲ្យ​បងប្អូន​នៅ​ភ្នំពេញ​ធ្វើការ​ទំនាក់ទំនង​មក​មន្ទីរពេទ្យ ហើយ​ខាង​មន្ទីរពេទ្យ​ក៍បាន​យល់ព្រម ហើយ​នាង​និង​ម្តាយ​បាននាំគ្នា​ធ្វើដំណើរ​មកពី​ខេត្តស្វាយរៀង ដើម្បី​មក​ទទួល​នូវ​ការបំពាក់​ដៃ​សិប្បនិម្មិត​នៅ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​អន្តរជាតិ សែន​សុខ នៅថ្ងៃនេះ​។​

ក្រោយពី​បានទទួល​ដៃ​សិប្បនិម្មិត និង​មានការ​ណែនាំ និង​បង្រៀន​ពី​របៀប​ប្រើប្រាស់​ដៃ​នេះ​ពី​គ្រូពេទ្យ​មក បានធ្វើ​ឲ្យ​នាង​មានការ​សប្បាយចិត្ត​ជាខ្លាំង​លើសពី​ការ​ស្មាន ហើយ​នៅពេលនេះ នាង​ព្រមទាំង​ក្រុមគ្រួសារ​នាង សូម​ជូនពរ​ដល់​គណៈ​គ្រប់គ្រង​មន្ទីរពេទ្យ​ទាំងអស់​ជួបតែ​សេចក្តីសុខ​សេចក្តីចំរើន​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។

សូម​បញ្ជក់​ថា កាលពី​ព្រឹក ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៣ នេះ មន្ទីរពេទ្យ​សាកលវិទ្យាល័យ​អន្តរជាតិ សែន សុខ បានរៀបចំ​ប្រារព្ធ​ពិធី​ចែកជូន​នូវ​ដៃ​សិប្ប​និមិត្ត ចំនួន ៤២០ ដៃ​ជូន​ជនពិការ​កម្ពុជា​ដោយ​មិន​គិតថ្លៃ ក្រោម​អធិបតីភាព​ដ៍​ខ្ពង់ខ្ពស់ របស់​ឯកឧត្ដម​បណ្ឌិត​សាស្ត្រាចារ្យ ស៊ា ហួង រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ឯកឧត្តម​បណ្ឌិត​សាស្ត្រាចារ្យ​មហា​បរិ​ញ្ញា សា​បូ អូ​ហ្សា​ណូ សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​អន្តរជាតិ និង​មាន​អ្នកមុខអ្នកការ​ជាច្រើនរូប​ទៀត​៕ ដោយ៖ សាវ​ណ្ណា​រិ​ទ្ធ​

Gallery

 

facebookgoogle_pluslinkedinmail
This entry was posted in News & Events. Bookmark the permalink.