កញ្ចប់ពិនិត្យសុដន់

ជំងឺមហារីកសុដន់បង្ករឡើងដោយភាពខុសប្រក្រតីនៃក្រពេញទឹកដោះ រឺបំពង់បង្ហូរទឹកដោះ ។ ពេលដុំសាច់មហារីកមានការវិវត្ត អាចនឹងរាលដាលទៅដល់ ប្រពន្ឋ័កូនកណ្តុរដែលនៅក្រោមក្លៀក នៅតាមសរសៃឈាម និងទៅសរីរាង្គផ្សេងៗទៀតដូចជា ឆ្អឹង សួត ខួរក្បាល ។

ការពិនិត្យសុខភាពរកជំងឺមហារីកសុដន់ សំរាប់ស្រ្ដីចាប់ពីអាយុ៤០ឡើងទៅ មានសារៈសំខាន់ ក្នុងការរកឃើញជំងឺនៅដំណាក់កាលដំបូង និង មានអត្រាជាសះស្បើយខ្ពស់ដោយការព្យាបាលតាមបច្ចេកទេសវេជ្ជសាស្រ្ត។

កម្មវិធីពិនិត្យ (កញ្ចប់ពិនិត្យសុដន់ រួមបញ្ចូល):

ការជួបពិភាក្សាជាមួយវេជ្ជបណ្ឌិតឯកទេសជំងឺសុដន់ និង ឯកទេសជំងឺមហារីក វេជ្ជបណ្ឌិត តាត្យ៉ាណា ទូរ៉ូបូវ៉ា

ការពិនិត្យមហារីកសុដន់ដោយប្រើកាំរស្មីអុិច

ការពិនិត្យមហារីកសុដន់ដោយអេកូសាស្រ្ត

ការបកស្រាយលទ្ធផល,

របាយការណ៍វេជ្ជសាស្រ្តលម្អិត និងអនុសាសន៍។

សូមណាត់ជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស វេជ្ជបណ្ឌិត តាត្យ៉ាណា ទូរ៉ូបូវ៉ា
_