មន្ទីរពេទ្យ​សាកលវិទ្យាល័យ​អន្តរជាតិ​សែនសុខ​ភ្នំពេញ និង​មន្ទីរពេទ្យ​ផាយ៉ាថៃ២​បាងកក​​បន្ត​​កិច្ច​​សហប្រតិបត្តិការ​​ដើម្បី​​លើក​​កម្ពស់​​សេវា​​សុខាភិបាល​នៅ​កម្ពុជា

facebookgoogle_pluslinkedinmail

ssiuh-and-phyathai2

បាងកក៖ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ២០១៣​កន្លង​ទៅ​នេះ ប្រតិភូ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​អន្តរជាតិ​សែនសុខ​​ដែល​ដឹក​នាំ​ដោយ​លោក​ជំទាវ អ៊ុក រ៉ាវីន បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​មួយ ក្នុង​គោល​បំណង​ដើម្បី​បន្ត​​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​អន្តជាតិ​សែនសុខ និង​មន្ទីរពេទ្យ​ផាយ៉ាថៃ២ ដើម្បី​លើក​កម្ពស់​សេវា​សុខាភិបាល​នៅ​កម្ពុជា។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ផង​ដែរ ឃើញ​ថា​មន្ទីរពេទ្យ​ផាយ៉ាថៃ​មាន​ការ​ទទួល​រាក់ទាក់​ក៏​ដូចជា​ផ្ដល់​នូវ​ភាព​កក់​ក្ដៅ​ជាមួយ​នឹង​ការ​ចង​មេត្រីភាព​ដ៏​រឹងមាំ​ជាមួយ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​អន្តរជាតិ​សែនសុខ។ ភាគី​ទាំង​ពីរ​បាន​បន្ត​​កិច្ច​សហប្រតិបត្តិការ​ដោយ​ផ្ដោត​ទៅ​លើ​ចំណុច​សំខាន់ៗ​ដូច​ខាង​ក្រោម៖

១. ផ្លាស់ប្ដូរ​សាស្ត្រាចារ្យ និង​អ្នក​ស្រាវជ្រាវ
២.បណ្ដុះ​បណ្ដាល​រយៈពេល​ខ្លី ឬ​កម្មវិធី​អ្នក​អង្កេត​ការណ៍​សម្រាប់​វេជ្ជបណ្ឌិត​ឯកទេស គិលានុបដ្ឋាក អ្នក​បច្ចេកទេស អ្នក​ផ្ដល់​សេវា​សុខភាព (កម្មវិធី​ហ្វឹកហ្វឺន​អ្នក​មិន​មែន​ជា​គិលានុបដ្ឋាក) និង​អ្នក​ជំនាញ​ក្នុង​ផ្នែក​វេជ្ជសាស្ត្រ​ផ្សេង​ទៀត។
៣. កម្មវិធី​កម្ម​សិក្សា​របស់​និស្សិត​វេជ្ជសាស្ត្រ
៤. បញ្ជូន​អ្នក​ជំងឺ​សម្រាប់​សេវា​វេជ្ជសាស្ត្រ និង​ការ​ព្យាបាល​ទៅ​មន្ទីរពេទ្យ​អន្តរជាតិ​ផាយ៉ាថៃ​២ ឬ​សាខា​មន្ទីរពេទ្យ
៥. រៀប​ចំ​ការ​ស្រាវជ្រាវ ការ​ប្រជុំ និង​សិក្ខា​សាលា​រួម​គ្នា
៦. ការ​ផ្លាស់​ប្ដូរ​ឯកសារ សម្ភារៈ​ស្រាវជ្រាវ ការ​បោះពុម្ព​ផ្សាយ និង​ព័ត៌មាន​ក្នុង​ផ្នែក​ដែល​មាន​ចំណាប់​អារម្មណ៍​ដូច​គ្នា។
៧. សកម្មភាព​ដទៃ​ទៀត​ដែល​ជា​ប្រយោជន៍​រួម​ដល់​ភាគី​ទាំង​ពីរ។

facebookgoogle_pluslinkedinmail
This entry was posted in ព័ត៌មាន & ព្រឹត្តិការណ៍. Bookmark the permalink.