Category Archives: ព័ត៌មាន & ព្រឹត្តិការណ៍

បុគ្គលិក​នៃ​មន្ទីរពេទ្យ ស.អ សែនសុខ ធ្វើ​កម្មសិក្សា​នៅ​ប្រទេស​ថៃ

intern-thai-01

វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យ ស.អ សែនសុខ និង​និស្សិត​នៃ​សាកល​វិទ្យាល័យ អន្តរជាតិ បាន​​ចុះ​កម្មសិក្សា​នៅ​មន្ទីរពេទ្យ​ផាយ៉ាថៃ ២ ប្រទេស​ថៃ​ចាប់​ពី​ថ្ងៃ​ទី ១៤ ដល់​ថ្ងៃ​ទី ១៨ ខែ​កក្កដា ឆ្នាំ ២០១៤។ ការ​ចុះ​កម្មសិក្សា​មាន​រយៈពេល​ជិត ១ សប្ដាហ៍​នៅ​ទីក្រុង​បាងកក​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ស្វែង​យល់​អំពីចំណេះដឹង​បន្ថែម និង​បច្ចេកទេស​ថ្មីៗ ដែល​កំពុងប្រើប្រាស់​នៅ​ក្នុង​មន្ទីរពេទ្យ​ទំនើប​ខ្នាត​អន្តរជាតិ​មួយ​នេះ។ វេជ្ជបណ្ឌិត និង​និស្សិត​ដែល​ចូលរួម​ក្នុង​កម្មសិក្សា​នេះ បាន​សិក្សា​ស្វែង​យល់​លើ​ជំនាញ​ជា​ច្រើន​ដូចជា ផ្នែក​ដាក់​ថ្នាំ​សណ្ដំ ផ្នែក​វះកាត់​ទូទៅ ផ្នែក​សង្គ្រោះ​បន្ទាន់ ផ្នែក​តាមដាន​ជំងឺ​ក្រោយ​ពេល​វះកាត់​រួច ផ្នែក​ឆ្លុះ​ក្រពះ​ពោះវៀន។ ល។ លើស​ពី​នេះ អ្នក​ចូល​រួម​កម្មសិក្សា​ក៏​បាន​ស្វែង​យល់​អំពី​ការ​ព្យបាល និង​សម្ភារ​​ឧបករណ៍​ទំនើបៗ​ទៀត​ផង។ ក្រោម​ពី​បញ្ចប់​កម្មសិក្សា​ដោយ​ជោគជ័យ អ្នក​ចូល​រួម​ទទួល​បាន​នូវ​ចំណេះដឹង និង​បច្ចេកទេស​ថ្មី​ដើម្បី​បង្កើន​លើ​ជំនាញ​របស់​ខ្លួន​ថែម​មួយ​កម្រិត​ទៀត។​

Posted in ព័ត៌មាន & ព្រឹត្តិការណ៍ | Leave a comment

មហា​សន្និបាត​វេជ្ជ​សាស្រ្ត​អន្តរជាតិ​លើក​ទី ៤ ស្តី​អំពី​ការ​ព្យាបាល និង​ការ​ថែ​ទាំ​សុខភាព​បែប​ទំនើប

មហា​សន្និបាត​វេជ្ជសាស្រ្ត​អន្តរ​ជាតិ​លើក​ទី ៤ ស្តី​អំពី​ការ​ព្យាបាល និង​ការ​ថែទាំ​សុខភាព​បែប​ទំនើប និង​ពិធី​គម្រប់​ខួប ១០ ឆ្នាំ​នៃ​ការ​បង្កើត​សាកល​វិទ្យាល័យ អន្តរជាតិ ដែល​រៀប​ចំ​ដោយ​មហា​វិទ្យាល័យ​វេជ្ជសាស្រ្ត និង​រោគ​កុមារ​នៃ​សាកល​វិទ្យាល័យ អន្តរជាតិ បាន​ប្រារព្វ​ធ្វើ​ឡើង​រយៈ​ពេល ២ ថ្ងៃ​គឺ​ថ្ងៃ​ទី ២៦ និង ២៧ ខែ​មេសា ឆ្នាំ ២០១៤ នៅ​សាកល​វិទ្យាល័យ អន្តរជាតិ ដោយ​មាន​ការ​ចូល​រួម​ពី ឯ.ឧ. យិត ស៊ុនណារ៉ា អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​សុខាភិបាល ឯ.ឧ. សាស្រ្តាចារ្យ​មហា​បរិញ្ញា​បណ្ឌិត សាបូ អូហ្សាណូ សាកល​វិទ្យា​ធិការ​នៃ​សាកល​វិទ្យាល័យ អន្តរជាតិ លោក ទេព ណាវុធ សាកល​វិទ្យាធិការ​រង សាកល​វិទ្យាល័យ អន្តរជាតិ សាស្រ្តាចារ្យ … Continue reading

Posted in ព័ត៌មាន & ព្រឹត្តិការណ៍ | Leave a comment

Medical Evacuation of Patients by Airplane

One of indications for the medical evacuation of a patient by air to another city or country is a severe disease requiring skilled or specialized long-term care or rehabilitation in any clinics or hospitals with additional medical equipment which is … Continue reading

Posted in ព័ត៌មាន & ព្រឹត្តិការណ៍ | Leave a comment

ការ​ពិគ្រោះ​ជំងឺ​មហារីក​ដោយ​ឥត​គិត​ថ្លៃ

ចាប់​ពី​ថ្ងៃ​ទី ១៩ ខែ​មិថុនា ឆ្នាំ​២០១៣​ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​មហារីក Dr. Turobova Tatiana ធ្វើ​ការ​ផ្ដល់​ពិគ្រោះ​ដល់​អ្នក​ជំងឺ​មហារីក​កម្ពុជា​ចំនួន​ពីរ​ពេល​ក្នុង​១​ថ្ងៃ នៅ​ម៉ោង ១០:០០ និង ១៥:០០ ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ (លើកលែង​តែថ្ងៃ​បុណ្យ​ជាតិ)។ ការ​ពិគ្រោះ​ជំងឺ​ធ្វើ​ឡើង​ដោយ​មាន​ការ​ណាត់​ជួប​ជាមុន​តែ​ប៉ុណ្ណោះ ដែល​អ្ន​កជំងឺ​អាច​ទាក់​ទងបាន​នៅ​ឯ​តុ​ផ្ដល់​ព័ត៌មាន។ ណាត់​ជួប​តាម​រយៈលេខ​ទូរស័ព្ទ ០២៣ ៨៨៣ ៧១២, ០២៣ ៨៨៣ ៧១៣ (មិន​គិត​ថ្លៃ​ចំពោះ​ការ​ពិគ្រោះ​ជំងឺ។ ការ​ចំណាយ​ផ្សេងៗ​ដូច​ជា ការ​ធ្វើ​តេស្ត​ក្នុង​មន្ទីរ​ពិសោធន៍ ការ​ពិនិត្យនៅ​ផ្នែក​ថត​ឆ្លុះ និង​ការ​ព្យាបាល​ គឺ​ជា​ការ​រ៉ាប់​រង​របស់​អ្នក​ជំងឺ។)

Posted in ព័ត៌មាន & ព្រឹត្តិការណ៍ | Comments Off on ការ​ពិគ្រោះ​ជំងឺ​មហារីក​ដោយ​ឥត​គិត​ថ្លៃ

មន្ទីរពេទ្យ​សាកលវិទ្យាល័យ​អន្តរជាតិ​សែនសុខ​ភ្នំពេញ និង​មន្ទីរពេទ្យ​ផាយ៉ាថៃ២​បាងកក​​បន្ត​​កិច្ច​​សហប្រតិបត្តិការ​​ដើម្បី​​លើក​​កម្ពស់​​សេវា​​សុខាភិបាល​នៅ​កម្ពុជា

ssiuh-and-phyathai2

បាងកក៖ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ២០១៣​កន្លង​ទៅ​នេះ ប្រតិភូ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​អន្តរជាតិ​សែនសុខ​​ដែល​ដឹក​នាំ​ដោយ​លោក​ជំទាវ អ៊ុក រ៉ាវីន បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​មួយ ក្នុង​គោល​បំណង​ដើម្បី​បន្ត​​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​អន្តជាតិ​សែនសុខ និង​មន្ទីរពេទ្យ​ផាយ៉ាថៃ២ ដើម្បី​លើក​កម្ពស់​សេវា​សុខាភិបាល​នៅ​កម្ពុជា។ Continue reading

Posted in ព័ត៌មាន & ព្រឹត្តិការណ៍ | Comments Off on មន្ទីរពេទ្យ​សាកលវិទ្យាល័យ​អន្តរជាតិ​សែនសុខ​ភ្នំពេញ និង​មន្ទីរពេទ្យ​ផាយ៉ាថៃ២​បាងកក​​បន្ត​​កិច្ច​​សហប្រតិបត្តិការ​​ដើម្បី​​លើក​​កម្ពស់​​សេវា​​សុខាភិបាល​នៅ​កម្ពុជា