គ្លីនិក​សាខា

មន្ទីរ​ពេទ្យ​សាកល​វិទ្យាល័យ​អន្តរជាតិ​សែនសុខ មាន​គ្លីនិក​សាខា​នៅ​ខេត្ត​ព្រះសីហនុ ដែល​មាន​ផ្ដល់​នូវ​រាល់​ការ​សង្គ្រោះ​បឋម។ គ្លីនិក​ក៏​មាន​បំពាក់​នូវ​គ្រឿង​បរិក្ខារ​ជា​ច្រើន​ក្នុង​ការ​ធ្វើ​តេស្ត​រក​មេរោគ​ក្នុង​ឈាម ទឹក​នោម និង​កំហាក ដែល​អាច​ទទួល​លទ្ធផល​ភ្លាមៗ នៅ​គ្លីនិក​តែ​ម្ដង។ គ្លីនិក​ក៏​មាន​វេជ្ជ​បណ្ឌិត​ធ្វើ​ការ​ក្រៅ​ម៉ោង​ផង​ដែរ។

គ្លីនិក​ផ្ដល់​នូវ​ការ​ថែ​ទាំ​សុខភាព​ជា​ចម្បង​ដល់​សហគមន៍។ កម្ពុជា​ប្រឈម​មុខ​នឹង​ជំងឺ​ឆ្លង​ជា​ច្រើន។ ជំងឺ​អេដស៍ គ្រុន​ចាញ់ និង​របេង​សុទ្ធ​តែ​ជា​ជំងឺ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព និង​សេដ្ឋកិច្ច​នៃ​ប្រទេស​នេះ។ ការ​រៀប​ចំ​ជា​ពិសេស​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​អប់រំ​ប្រជាជន​អំពី​បញ្ហា​សុខភាព មាន​ដូច​ជា​ពហុ​ព័ត៌មាន សុទ្ទរ​កថា ការ​ស្រាយ​បំភ្លឺ តាំង​បង្ហាញ​សម្ភារ និង​ឯកសារ។ ក្រុម​ការងារ​ចុះ​ទៅ​តាម​តំបន់​នានា និង​ធ្វើ​ការ​អប់រំ​ប្រជា​ពលរដ្ឋ​អំពី​ការ​រីក​រាល​ដាល និង​ការ​ទប់​ស្កាត់​ជំងឺ​ឆ្លង។

រថយន្ត​សង្គ្រោះ​បន្ទាន់​ឈរ​ជើង​ប្រចាំ​ការ​នៅ​គ្លីនិក ក្នុង​ករណី​មាន​ការ​សង្គ្រោះ​បន្ទាប់ និង​ការ​ដឹក​ជញ្ជូន​អ្នក​ជំងឺ។ រថយន្ត​សង្គ្រោះ​បន្ទាន់​មាន​បំពាក់​ទៅ​ដោយ​សម្ភារ​ដែល​មាន​គុណភាព​ខ្ពស់​ដើម្បី​ធ្វើ​ឲ្យ​អ្នក​ជំងឺ​បាន​ធូរ​ស្បើយ​ជា​អតិបរមា។ រថយន្ត​សង្គ្រោះ​បន្ទាន់​ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​ជប៉ុន និង​កូរ៉េ។

គ្លីនិក​ក៏​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ​ជាមួយ​ក្រុមហ៊ុន ធានា​រ៉ាប់រង សម្រាប់​អ្នក​ជំងឺ​អន្តរជាតិ។

Sen Sok Clinic Map